Cambodia
ព័ត៌មានលំអិត

Image
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជ. គឹម ចិន្តាមុន្នី
ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៥

រសៀលថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជ. គឹម ចិន្តាមុន្នី អគ្គាធិការរង នៃក្រសួងសុខាភិបាល ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:៥០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ។ 

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត គឹម ចិន្ដាមុន្នី សូមឆាប់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7