Cambodia
ព័ត៌មានលំអិត

Image
សន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥ ក្រោមប្រធានបទ «នវានុវត្តន៍ស្រាវជ្រាវឱសថសាស្ត្រ៖ ការជំរុញការព្យាបាល បច្ចេកវិទ្យា និងការថែទាំសុខភាព»
ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥ ក្រោមប្រធានបទ «នវានុវត្តន៍ស្រាវជ្រាវឱសថសាស្ត្រ៖ ការជំរុញការព្យាបាល បច្ចេកវិទ្យា និងការថែទាំសុខភាព» នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

សន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥នេះ មានគោលបំណងដូចខាងក្រោម៖
១. លើកកម្ពស់វប្បធម៌ស្រាវជ្រាវក្នុងចំណោមនិស្សិតឱសថសាស្ត្រ និងឱសថការី
២. លើកទឹកចិត្តនិស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាឱ្យចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ
៣. អនុញ្ញាតឱ្យនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ បង្ហាញការរកឃើញរបស់ពួកគេ នៅក្នុងវិស័យឱសថសាស្ត្រ វិទ្យាសាស្ត្រសុខាភិបាល និងផ្នែកពាក់ព័ន្ធផ្សេងទៀត
៤. បង្កើតឱកាសសម្រាប់កិច្ចសហការ និងការពិភាក្សា
៥. អភិវឌ្ឍន៍សមត្ថភាព របស់ឱសថការី ក្នុងការបង្ហាញការងារវិទ្យាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព តាមរយៈការធ្វើបទបង្ហាញផ្ទាល់មាត់ ឬផ្ទាំងរូបភាព
៦. លើកទឹកចិត្តឱ្យមានកិច្ចសហការរវាងអ្នកសិក្សា ឧស្សាហកម្ម និងអ្នកជំនាញផ្នែកថែទាំសុខភាព។

សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិកម្ពុជា អាណត្តិទី៣ សាស្ត្រាចារ្យ ក្រុមការងារ និងនិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលរដ្ឋ ឯកជន និងឱសថការីកំពុងប្រកបវិជ្ជាជីវៈនៅតាមបណ្តារាជធានី ខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9