Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពការបម្រើសេវា នៅតាមមណ្ឌលសុខភាពចំនួន៩ ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៥

ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យវឌ្ឍនភាព និងស្ថានភាពការងារបម្រើសេវាថែទាំសុខភាព នៅតាមមណ្ឌលសុខភាព ចំនួន៩ ក្នុងខេត្តកំពង់ស្ពឺ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងការបម្រើសេវាថែទាំ និងព្យាបាល នៅមណ្ឌលសុខភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគងពិសី និងពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៨ចំណុចដូចខាងក្រោម៖

១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព 

២-ធនធានមនុស្សក្នុងវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រង

៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម

៤-លទ្ធភាពគ្រប់គ្រងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ                                                                                                                          

៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង     

៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ                       

៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ។                                                   

គួរបញ្ជាក់ផងដែរថា ក្រុមការងារអមដំណើររួមមាន លោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ មន្រ្តីជំនួយការ ដោយចុះទៅមណ្ឌលសុខភាពព្រះនិពាន្វ, វាលអង្គពពេល, ជង្រុក, ទួលអំពិល, បសេដ្ឋ, រំពារមានជ័យ, ស្រង់, កក់ព្រះខែ និងពេជ្រមុនីទឹកល្អក់ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគងពិសី នៃខេត្តកំពង់ស្ពឺ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12