Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំចាប់ផ្ដើម ស្ដីពីបេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី៩ (Kick-off meeting with joint CNP project management for 9th Implementation Support Mission)
ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្ដើម ស្ដីពីបេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី៩ នៅការិយាល័យធនាគារពិភពលោក។ 

គោលបំណងនៃកិច្ចប្រជុំនេះ គឺ

១.  ពិភាក្សាលើទិដ្ឋភាពទូទៅនៃគោលបំណងក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោង

២. ចែករំលែកបទពិសោធន៍ និងកំណត់នូវគន្លឹះសំខាន់ៗ អំពីលទ្ធផលនៃការចុះទស្សនៈកិច្ចនៅក្នុងខេត្តគោលដៅមួយចំនួនរបស់គម្រោង

៣. ចែករំលែក និងពិភាក្សាអំពីផលប៉ះពាល់នៃជម្លោះព្រំដែន​ ដែលបានជះឥទ្ធិពលដល់ការផ្ដល់សេវានៅតាមមូលដ្ឋានសុខាភិបាល និងការចុះអនុវត្តការងារនៅក្នុងសហគមន៍។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីលោក តឹក សុភឿន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាជំនួយការនាយកគម្រោង  តំណាងអគ្គលេខាធិការដ្ឋាន គ.ជ.អ.ប​ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងតំណាង WB GFF​ KfW DFAT ​ព្រមទាំងអស់លោក លោកស្រីដែលជាប្រធាននាយកដ្ឋាន អង្គភាពអនុវត្តគម្រោងទទួលបន្ទុក DLIs និងទីប្រឹក្សាគម្រោងទាំងថ្នាក់ជាតិ និងខេត្ត ដែលបានអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈ online សរុបចំនួន ៦២រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13