ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៥
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ក្នុងនាមក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព ឯកឧត្តម ឆាន់ សាផាន គឺជាការបាត់បង់នូវ ស្វាមី លោកឪពុក លោកឪពុកក្មេក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូមួយរូបប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់ ថ្នាក់ដឹកនាំដ៏ឆ្នើម មានចក្ខុវិស័យវែងឆ្ងាយ គួរឱ្យគោរពប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិកាជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ។
ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឆាន់ សាផាន ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥