Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យ អនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ «សុខភាព គឺសម្រាប់ទាំងអស់គ្នា។ សុខភាពល្អ គឺផ្តើមចេញពីការខិតខំយកចិត្តទុកដាក់នៃបុគ្គលម្នាក់ៗ។»
ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៥

ព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យ អនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤។

ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ គឺជាផែនការយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ លើកដំបូង សម្រាប់វិស័យសុខាភិបាល។ តាមរយៈផែនការនេះនឹងរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក្នុងការលុបបំបាត់ជំងឺឆ្លងសំខាន់ៗ ការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ ការកែលម្អសុខភាពបន្តពូជ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ រួមជាមួយការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម និងភាពប្រសើរឡើងនៃកត្តាសង្គមដែលមានឥទិ្ធពលលើសុខភាព បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព និងគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជាប្រសើរឡើងជាលំដាប់ និងអាយុកាលរស់នៅរំពឹងទុកខ្ពស់។ 

ផែនការយុទ្ធសាស្ត្របានកំណត់នូវទិសដៅនៃការអភិវឌ្ឍ នវានុវត្តន៍ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ក្នុងអំឡុងសតវត្សរ៍ខាងមុខ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យសុខភាពរយៈពេលវែង គឺប្រជាពលរដ្ឋកម្ពុជាគ្រប់រូបរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវទស្សនៈទានមួយចំនួន ជូនអង្គសិក្ខាសាលាដូចតទៅ៖

ទី១. ផែនការយុទ្ធសាស្រ្តសុខាភិបាល គឺជាផែនការសម្រាប់អនាគត ឬអាចនិយាយបានម៉្យាងទៀតថាជាផែនការសម្រាប់ថ្ងៃស្អែក និងបណ្តាថ្ងៃខាងមុខ ដែលឆ្លើយតបទៅនឹងតម្រូវការវិវត្តនៃសុខភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែផែនការនេះនឹងមិនអាចក្លាយជាផែនការពិតប្រាកដទេ បើផែនការនេះមិនត្រូវបានប្រែក្លាយឱ្យជាការអនុវត្ត។

ទី២. ក្របខ័ណ្ឌបច្ចេកទេសសម្រាប់ការតាមដាន និងវាយតម្លៃលទ្ធផល នៃផែនការយុទ្ធសាស្រ្តសុខាភិបាលផ្តល់មគ្គុទេសភាពសម្រាប់ការសម្រេចចិត្ត ប្រកបដោយស្មារតីបុរេសកម្ម  

ទី៣. គ្រប់មូលដ្ឋានសុខាភិបាល ត្រូវបន្តផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តនេះ ឱ្យបានទូលំទូលាយដល់មន្រ្តី បុគ្គលិក ឬ តួអង្គពាក់ព័ន្ធទាំងអស់ឱ្យបានយល់ច្បាស់ ដើម្បីរៀបចំផែនការប្រតិបត្តិមួយប្រាកដប្រជា ដែលទ្រទ្រង់ដោយផែនការប៉ាន់ស្មានចំណាយមួយពិតប្រាកដ។ 

ទី៤.  ឆ្ពោះទៅសម្រេចចក្ខុវិស័យខាងលើ តម្រូវឱ្យមន្ត្រីដឹកនាំនៅកម្រិតគោលនយោបាយ និងកម្រិតយុទ្ធសាស្រ្ត មន្រ្តីគ្រប់គ្រង មន្រ្តីរដ្ឋបាល មន្រ្តីបុគ្គលិកសុខាភិបាលទាំងអស់ នៅកម្រិតបច្ចេកទេស និងកម្រិតប្រតិបត្តិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ឧទ្ទិសការខិតខំបំពេញតួនាទី និងភារកិច្ចខ្លួន ដោយផ្អែកលើគុណតម្លៃ សិទ្ធិសុខភាព និងសមធម៌ និងគោលការណ៍ប្រតិបត្តិ សកលភាព ជំនឿទុកចិត្ត  សុច្ចរិតភាព គុណភាព នវានុវត្តន៍ និងសហការ។      

ឯកឧត្តមសាស្រ្តាចារ្យ គូសបញ្ជាក់ពីខ្លឹមសារសំខាន់នៅក្នុងឯកសារផែនការយុទ្ធសាស្រ្ត បានបង្ហាញពីគោលដៅ គោលបំណងពី គុណភាព ប្រសិទ្ធភាព សមធម៌ ជាពិសេសរបាំងផ្នែកហិរញ្ញវត្ថុ ឈានទៅសម្រេចគោលដៅការគ្របដណ្តប់សុខភាពសកល។ ផែនការនេះ បានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋាភាព ១) គោលដៅយុទ្ធសាស្រ្តរបស់សុខាភិបាល ដែលជាសកម្មភាណរួមបញ្ចូលគ្នា ដែលមានអត្ថន័យមួយ ឆ្លុះបញ្ចាំង ប្រសិទ្ធភាព សមធម៌ និងភាពធន់បង្កើននូវគុណភាព។ គុណភាពមានន័យពិតប្រាកដនៅពេលដែលយើងផ្តល់សេវាអត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប ២) ឆ្លើយតបនឹងសកម្មភាពទាំងឡាយ ដែលយើងកំពុងប្រឈម ស្របពេលបញ្ហាសុខភាពកាន់តែវិវត្តន៍ ដូចជាបញ្ហាបន្ទុកជំងឺឆ្លង និងជំងឺមិនឆ្លង ៣) ការចំណាយទៅការថែទាំសុខភាព មនុស្សវ័យចាស់កាន់តែច្រើន ដែលមានជំងឺសំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយអាចចៀសវាងបាន ៤) ប៉ះពាល់ការប្រែប្រួលអាកាសធាតុ សុខភាពបរិស្ថាន និងហានិភ័យជំងឺឆ្លងជាសកល ៥) ឯកសារនេះសមស្របតាមតម្រូវការគ្រប់បែបយ៉ាង ដូចនេះយើងផ្តោតសំខាន់ លើការពារមុនប្រសើរជាងព្យាបាល។ ៦) លើកកម្ពស់លើការអប់រំសុខភាព ដោយផ្តោតសំខាន់លើការថែរក្សាសុខភាពរបស់ខ្លួនឯង ៧) ផ្តោតសំខាន់លើការបម្រើសេវានៅមូលដ្ឋាន ក្នុងការបង្ខិតសេវាឱ្យជិតប្រជាពលរដ្ឋ ៨) ជាយុទ្ធសាស្រ្ត ប្រែប្រួលតាមជាក់ស្តែង ហើយអនុវត្តឱ្យមានប្រសិទ្ធភាពដោយផ្នែក ថវិកា ធនធានមនុស្ស ពេលវេលា។ ៩)  សុខាភិបាល មានការវិនិយោគច្រើន គ្រប់អ្វីទាំងអស់ ដោយត្រូវមានការចូលរួម ការយល់ ការដឹកនាំ និងចាត់ចែងច្បាស់លាស់ ១០) សារៈសំខាន់លើការបណ្តុះបណ្តាលដោយប្រសិទ្ធភាព លើធនធានមនុស្ស ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67
Image 68
Image 69
Image 70
Image 71
Image 72
Image 73
Image 74
Image 75
Image 76
Image 77