ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឃាង សុឃឿន ទីប្រឹក្សាក្រសួងសុខាភិបាល ទទួលបន្ទុកការងារសុខភាពមនុស្សចាស់ ជនពិការ និងជនគ្មានទីពឹង បានរចុះសួរសុខទុក្ខ និងជម្រាបជូនអំពីការថែទាំសុខភាពប្រជាពលរដ្ឋវ័យចាស់ នៅវត្តឈូក ឃុំស៊ាងឃ្វាង ស្រុកលំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិតបានជម្រាបជូនថា មនុស្សកាន់តែចូលវ័យចាស់ ភាពងាយរងគ្រោះផ្នែកសុខភាពក៏កាន់តែកើនឡើងដែរ ក្រៅពីជំងឺមួយចំនួន ដែលមនុស្សចាស់អាចទទួលរងដូចជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាម លើសសំពាធឈាម និងជំងឺផ្សេងទៀត។
ឯកឧត្ដមវេជ្ជបណ្ឌិត ក៏បាននាំយកការផ្ដាំផ្ញើ និងការសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ សុខភាព និងជីវភាព របស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សមានវ័យចំណាស់ និងជូនពរអ៊ុ ពូ មីង មានសុខភាពល្អ ជន្មាយុយឺនយូរ មានសេចក្ដីសុខ និងសុភមង្គល។