ខេត្តកំពង់ចាម៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលបង្គោល ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់ក្រុមការងារបញ្ជ្រាបយេនឌ័រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP2)។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះមានគោលបំណងដូចខាងក្រោម៖
-ដើម្បីបង្កើនការយល់ដឹងពីទស្សនគន្លឹះ នៃសមភាពយេនឌ័រ និងបរិយាបន្នសង្គម
-ផ្តល់ជូននូវចំណេះដឹង និងឧបករណ៍នៃការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម
-បង្កើនជំនាញដល់ក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI)។
ក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត បានផ្តាំផ្ញើរដល់សិក្ខាកាមចូលរួមយ៉ាងសកម្ម និងត្រង់ត្រាបស្តាប់ការពន្យល់ របស់គ្រូឧទ្ទេស និងអ្នកសម្របសម្រួល ដើម្បីយល់ពីគោលគំនិត GESI និងការអនុវត្តការបញ្ជូល GESI ក្នុងវិស័យសុខាភិបាល និងអាចធ្វើសមាហរណកម្ម GESI នៅក្នុងការងារបស់ខ្លួនបាន។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ មានសមាសភាពចូលរួមសរុបចំនួន ៤០នាក់ ក្នុងនោះមានស្រ្តីចំនួន ២៥នាក់។