Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខ អប់រំសុខភាព ការពារពីការលង់ទឹក ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តត្បូងឃ្មុំ
ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ អប់រំសុខភាព និងរក្សាអនាម័យ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ១២៣៤គ្រួសារ កំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាពក្នុងខេត្តត្បូងឃ្នុំ។

ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាព ដោយការហូបស្អាត ផឹកទឹកស្អាត និងរក្សាអនាម័យរស់នៅស្អាត ដើម្បីចៀសឆ្ងាយពីការឆ្លងជំងឺផ្សេងៗ និងជាពិសេសប្រុងប្រយ័ត្ន និងរក្សាសុវត្ថិភាព ចំពោះក្មេងតូចៗ។ បន្ថែមពីនេះ ក្រុមការងារក៏បានចែកជូននូវសៀវភៅអប់រំ អំពីប្រការដែលគ្រួសារនីមួយៗ ត្រូវអនុវត្តមុនពេល អំឡុងពេល និងក្រោយពេល មានទឹកជំនន់ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ 

ជាចុងក្រោយ ឯកឧត្តមវេជ្ជបណ្ឌិត បានជំរុញឱ្យក្រុមគ្រូពេទ្យ ដែលប្រចាំការនៅទីទួលសុវត្ថិភាព ត្រូវបន្តយកចិត្តទុកដាក់ តាមដានសុខភាពជូន បងប្អូនប្រជាពលរដ្ឋ និងត្រៀមបង្ការជួយនៅពេលមានអាសន្នណាមួយកើតឡើងជាយថាហេតុ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15