Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តស្វាយរៀង
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៥

ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាព វឌ្ឍនភាពការងារ នៅតាមមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង ដើម្បីជំរុញការកែលម្អគុណភាពសេវា កាន់តែប្រសើរ។

ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖

១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខាភិបាល និងនៅក្នុងសហគមន៍

២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព

៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ 

៤) បដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាថែទាំជូនអ្នកជំងឺ

៥) ការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស

៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងបច្ចេកវិទ្យាឌីជីថល

៧) ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារ

៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ។

បេសកកម្មនេះ មានការសម្របសម្រួល និងអមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង អនុប្រធានមន្ទីរសុខាភិបាល ប្រធាន និងអនុប្រធានការិយាល័យស្រុកប្រតិបត្តិ និងមន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16