Cambodia
ព័ត៌មានលំអិត

Image
ទស្សនកិច្ចសិក្សាស្វែងយល់ អំពីបច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ និងសុខាភិបាលឌីជីថល នៅសាធារណរដ្ឋឆែក
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៥

សាធារណរដ្ឋឆែក៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង​ វិនត: រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើទស្សនកិច្ចសិក្សា នៅសាធារណរដ្ឋឆែក ដេីម្បីស្វែងយល់បន្ថែមពីបច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ និងសុខាភិបាលឌីជីថល ព្រមទាំងពង្រឹងនិ ងពង្រីកកិច្ចសហប្រតិបត្តិការ លេីវិស័យសុខាភិបាល នៃប្រទេសទាំងពីរ។

ក្នុងដំណេីរបេសកកម្មរយ:ពេល ៤ថ្ងៃ​នេះ គណៈប្រតិភូ​បាន​ជួប​ជាមួយ​ តំណាង​ក្រសួងការបរទេស​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​

នៃ​សាធារណរដ្ឋ​ឆែក​ វិទ្យាស្ថានជាតិប្រព័ន្ធព័ត៌មានសុខាភិបាល​ មន្ទីរពេទ្យឯកទេសសុខភាពមាតា​ ទារក​ និងកុមារ​ Podoli មជ្ឈមណ្ឌលធ្វេីត្រាប់​ (Simulation Center) នៃសាកលវិទ្យាល័យ Charles​ ព្រមទាំងទស្សនារោងចក្រ LINET ដែលជាក្រុមហ៊ុនផលិតគ្រែមន្ទីរពេទ្យ​ កម្រិតស្តង់ដារពិភពលោក​ រួមទាំងគ្រែ ICU  និងក្រុមហ៊ុនបណ្តាញគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា​ Cesnet។

ក្នុងដំណេីរទស្សនកិច្ចនេះ​ គណ:ប្រតិភូបានសិក្សាស្វែងយល់បន្ថែមពីបច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ការផ្លាស់ប្តូរបទពិសោធន៍ នៃការគាំពារសុខាភាពមាតា​ ទារក​ និងកុមារ​ ជាពិសេសការកាត់បន្ថយអត្រាមរណ:ភាពមាតា​ ទារក​ និងកុមារ​ ការគ្រប់គ្រងការប្រេីប្រាស់សម្ភារបរិក្ខារពេទ្យ​ ការអភិវឌ្ឍប្រព័ន្ធវិស័យសុខាភិបាលឌីជីថល។

លេីសពីនេះ​ ក្រសួងការបរទេស​ ទីភ្នាក់ងារអភិវឌ្ឍឆែក​ និងស្ថាប័នពាក់ព័ន្ធទាំងអស់ នៃសមភាគីឆែក​ បានប្តេជ្ញាក្នុងការបន្តពង្រឹង ពង្រីកការគាំទ្រវិស័យសុខាភិបាល នៅកម្ពុជា។ 

សូមបញ្ជាក់ផងដែរថា​ ទស្សនកិច្ចសិក្សានេះមានការចូលរួម​ ពី​ឯកឧត្តម​វេជ្ជបណ្ឌិត​ ញឹប​ អង្គារបុស្ស​ នាយកមន្ទីរពេទ្យកុមារជាតិ​ លោក​ សុខ​ សំណាង​ ប្រធាននាយកដ្ឋានសុខាភិបាល​ឌីជីថល តំណាងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក​ មន្ទីរពេទ្យហ្លួងម៉ែ​ និងមន្ទីរពេទ្យកាល់ម៉ែត្រ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17