ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពនៃការបម្រើសេវាពិនិត្យ និងថែទាំសុខភាព នៅមណ្ឌលសុខភាពចំនួន៨ ក្នុងស្រុកប្រតិបត្តិថ្មពួក ខេត្តបន្ទាយមានជ័យ ជុំទី២។
ការចុះពិនិត្យនេះ ក្នុងគោលបំណងជួយគាំទ្រក្នុងការអនុវត្តការងារ និងលើកទឹកចិត្តដើម្បីជំរុញបង្កើនសមត្ថភាព នៃការបម្រើសេវាសុខាភិបាល កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយផ្តោតសំខាន់ដូចខាងក្រោម៖
១. ការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍
២. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
៣. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារ ដោយក្រមសីលធម៌វិជ្ជាជីវៈ
៤. ការរក្សាអនាម័យ បរិស្ថាន ក្នុង និងនៅជុំវិញបរិវេណមណ្ឌលសុខភាព
៥. ការគ្រប់គ្រង ថែទាំឱសថ និងសម្ភារបរិក្ខារពេទ្យ
៦. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ជូនអ្នកជំងឺ
៧. ការរៀបចំផែនការសកម្មភាព និងការតាមដានវឌ្ឍនភាពការងារ
៨. ស្វែងយល់ពីឫសគល់នៃបញ្ហា និងរិះរក ដំណោះស្រាយអោយចំគោលដៅ។
ក្នុងឱកាសនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយយកចិត្តទុកដាក់។
បេសកកម្មនេះ មានការចូលរួម និងសម្របសម្រួល ដោយមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិថ្មពួក ដោយចុះទៅមណ្ឌលសុខភាពចំនួន៨ រួមមាន៖ (១) មណ្ឌលសុខភាព តាផូ (២) មណ្ឌលសុខភាព សារង្គ (៣) មណ្ឌលសុខភាព ផ្គាំ (៤) មណ្ឌលសុខភាព គោកកឋិន (៥) មណ្ឌលសុខភាព ភូមិថ្មី (៦) មណ្ឌលសុខភាព ថ្មពួក (៧) មណ្ឌលសុខភាព ស្លក្រាម និង (៨) មណ្ឌលសុខភាព ទ្រាស។