Cambodia
ព័ត៌មានលំអិត

Image
ការចុះពង្រឹងគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក​ នៃមន្ទីរសុខាភិបាលខេត្ត​មណ្ឌលគីរី​ និង​មន្ទីរពេទ្យ​បង្អែក​បរកែវ​ នៃមន្ទីរ​សុខាភិបាល​ខេត្តរតនគីរី
ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥

ខេត្តរតនគិរី៖ ចាប់​ពី​ថ្ងៃទី០៨​ ដល់​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្ដម​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការ និងឯកឧត្ដម​ឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក​ នៃមន្ទីរសុខាភិបាលខេត្ត​មណ្ឌលគីរី​ និង​មន្ទីរពេទ្យ​បង្អែក​បរកែវ​ នៃមន្ទីរ​សុខាភិបាល​ខេត្ត​រតនគីរី​ ។ 

ឯកឧត្ដម​បណ្ឌិតរដ្ឋលេខាធិការ បញ្ជាក់ថា ក្រុមការងារ បានចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ ក្នុងមួយឆ្នាំ២ដង នេះជាលើកទី៥ ហើយ ដែលបានចុះមកខេត្តមណ្ឌលគីរី​ និង​ខេត្ត​រតនគីរី​​។ ឯកឧត្ដម​បានកោតសរសើរអំពីការរីកចម្រើនជាបន្តបន្ទាប់​របស់មន្ទីរពេទ្យបង្អែកនីមួយៗ។ 

ឯកឧត្តមបានបន្ថែមថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល អនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយអាទិភាពនេះ​ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព​ ។ 

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានថ្លែង អំណរគុណដល់បុគ្គលិក និងមន្រ្តីសុខាភិបាល គ្រាប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋនាមពេលកន្លងមកនេះ និងសូមឱ្យមានការខិតខំបន្តទៀត ដើម្បីឱ្យសេវានៅតាមមូលដ្ឋាន កាន់តែល្អប្រសើរឡើង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16