Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក និងលើកទិសដៅបន្តជុំទី០៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង
ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥

ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែក ស្វាយជ្រុំ ស្វាយទាប ជីភូ សាមគ្គីរំដួល និងរមាសហែក នៅក្នុងខេត្តស្វាយរៀង។

ក្រោយពីត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងជួបប្រជុំពិភាក្សា បូកសរុបជារួម ផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថាន និងគ្រប់ផ្នែកនៃការបម្រើសេវា របស់មន្ទីរពេទ្យ ក្រុមការងារបានសង្កេតឃើញថា មានការប្រែប្រួលខ្លាំងគួរឱ្យកត់សំគាល់ បើធៀបនឹងការពិនិត្យជុំទី០៣ កន្លងមក តែនៅមានចំណុចខ្វះខាតមួយចំនួនតូចបាន និងកំពុងកែលម្អបំពេញបន្ថែម ដូចជាបន្ថែមផ្នែកព្យាបាលដោយចលនា និងផ្នែកសុខភាពផ្លូវចិត្ត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ខិតខំប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្ត បម្រើសេវាជូនប្រជាជនកន្លងមក ព្រមទាំងបន្ថែមការយកចិត្តទុកដាក់ខ្ពស់ សម្របសម្រួល បង្កភាពងាយស្រួល ជូនដល់ប្រជាជន ឬអ្នកជំងឺ ដែលមានប័ណ្ណ ប.ស.ស. មូលធិនិសមធម៌ ឬអ្នកជំងឺក្រីក្រ ពេលមកទទួលសេវាសុខាភិបាល ប្រកបដោយឥរិយាបថ និងស្មារតីទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ អនុប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលរង នៃគណៈអភិបាលស្រុក ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តីពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13