Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ជោគជ័យរបស់វិស័យសុខាភិបាល មិនមែនជាការកើតឡើងដោយឯងៗទេ តែកើតឡើងដោយសារការមូលចិត្តគំនិតគ្នា និងការខិតខំរបស់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម។»
ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ៧រោច ខែ អស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ (Zoom) សរុបចំនួន ៣៣៦៣ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបាននាំពាំនូវការកោតសរសើរដល់វិស័យសុខាភិបាលកម្ពុជា ពីអង្គការសុខភាពពិភពលោក លើការខិតខំរបស់កម្ពុជាក្នុងការលើកកំពស់សេវាសុខភាពផ្លូវចិត្តនិងការគិតគូរកាន់តែខ្លាំងលើសុវត្ថិភាពអ្នកជំងឺ។ បន្ថែមពីលើនេះ ការខិតខំប្រឹងប្រែងផ្តល់សេវាថែទាំ និងព្យាបាលរបស់មន្ត្រីសុខាភិបាល ក៏ត្រូវបានកត់សំគាល់ជាវិជ្ជមានដោយអាជ្ញាធរមូលដ្ឋាន និងឥស្សរជនកម្ពុជា ជាបន្តបន្ទាប់។ លទ្ធផលទាំងអស់នេះ គឺកើតចេញពីការរួមរួមគ្នារបស់មន្រ្តីសុខាភិបាលគ្រប់ៗរូប។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទផ្តោតលើ វិធីសាស្រ្តធ្វើការងាររបស់ អ្នកដឹកនាំ ចំនួន២ចំនុច រួមមាន (១) អ្នកដឹកនាំត្រូវកំណត់គោលដៅអោយបានច្បាស់ ដែលគោលដៅនោះមានភាពសាមញ្ញអាចអោយបូគ្គលិកគ្រប់រូបអាចយល់បាន និង(២)អ្នកដឹកនាំត្រូវរិះរកវិធីសាស្រ្តសម្រាប់ឈានទៅសម្រេចគោលដៅនោះ ដោយប្រមូលធាតុចូលពីក្រុមការងារទាំងមូលនិងធ្វើការពិចារណាអោយបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេច។

បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៍បានចែករំលែកលើប្រធានបទវិចារវិជ្ជាសម្ភារៈនិយម ដោយលើកយក(១)ទំនាក់ទំនងរវាងការយល់ដឹងដោយវេទនារម្មណ៍និងវិចារណញាណ និង(២) តួរនាទីនៃការអនុវត្តជាក់ស្តែងក្នុងការយល់ដឹងរបស់មនុស្ស មកធ្វើការពន្យល់បកស្រាយ។

ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យគន្ធបុប្ផា បានលើកយកប្រធានបទស្តីពីការបង្កើតសេវាព្យាបាលជំងឺដុំមហារីកលើកុមារមកបង្ហាញ។បន្ទាប់ពីមានការសាកសួរ និងការចូលរួមពីមន្ទីរពេទ្យជាតិផ្សេងៗយើងអាចធ្វើការសន្និដ្ឋានថា ការបង្កើតសេវាព្យាបាលថ្មីៗនៅតាមមន្ទីរពេទ្យ ត្រូវតែផ្សារភ្ចាប់នឹងតំរូវការរបស់សេវា និងយន្តរការធានានិរន្តរភាពរបស់សេវា។ អ្នកដឹកនាំមន្ទីរពេទ្យត្រូវមានភាពក្លាហានក្នុងការជំនះការលំបាក រួមទាំងត្រូវមានការជំរុញអោយអ្នកផ្តល់សេវាមានការតាំងចិត្តរៀនសូត្របន្ថែមនូវចំនេះដឹងថ្មី និងត្រូវប្រើប្រាស់ប្រពន្ធ័ដែលមានស្រាប់អោយអស់លទ្ធភាពដើម្បីបង្កើតសេវាថ្មីជាជំហ៊ានៗ ឆ្ពោះទៅរកការបង្កើនគុណភាពជាលំដាប់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25