Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលការប្រើប្រាស់ «ផ្ទាំងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន»
ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ផ្ទាំងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន ដែលធ្វើបទបង្ហាញដោយ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដឹកនាំដោយ ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

វគ្គបណ្តុះបណ្តាលនេះ បានណែនាំអំពីរបៀបប្រើប្រាស់ ស្វែងរក និងពិនិត្យមើលផ្ទាំងគ្រប់គ្រង ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនទូទាំងប្រទេស។

បន្ទាប់ពីធ្វើបទបង្ហាញរួច ក្រុមការងារនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានរៀបចំ ពិធីប្រគល់-ទទួល ផ្ទាំងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន នេះជូនក្រសួងសុខាភិបាល។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែង អំណរគុណដល់ ក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបានសហការជាមួយ ក្រុមការងារបច្ចេកទេស នៃក្រសួងសុខាភិបាល ក្នុងការសម្រេចបាននូវប្រព័ន្ធនេះឡើង។

Image 1
Image 2
Image 3
Image 4