Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលា ស្តីពីការពិនិត្យលើសមិទ្ធផលឆ្នាំ ២០២៤ និងការរៀបចំផែនការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ ២០២៥
ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤

ខេត្តសៀមរាប៖ នាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសិក្ខាសាលា  ស្តីពីការពិនិត្យលើសមិទ្ធផលឆ្នាំ ២០២៤ និងការរៀបចំផែនការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
-ពិនិត្យលើសមិទ្ធផល នៃផែនការសកម្មភាពសម្រាប់កម្មវិធីបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគក្នុងវិស័យសុខាភិបាល ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងការសហការជាមួយអង្គការដៃគូ 
-ធ្វើបច្ចុប្បន្នភាពគោលការណែនាំ និងនិយាមបែបបទសម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងឆ្នាំ២០២៥
-រៀបចំផែនការប្រតិបត្តិកំណត់សកម្មភាពអាទិភាព និងគោលដៅសម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងឆ្នាំ២០២៥
-ពិនិត្យលើប្រភពថវិកានានា សម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ឆ្នាំ២០២៥
-កំណត់សូចនាករ និងគោលដៅ ដោយផ្នែកតាមក្របខណ្ឌតាមដាន និងវាយតម្លៃ (M&E framework) សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ ឆ្នាំ២០២៥។

សិក្ខាសាលានេះ មានសិក្ខាកាមដែលអញ្ជើញចូលរួមមកពីកម្មវិធីជាតិ (NCHADS CENAT NMCHC)  តំណាងការិយាល័យទទួលជំនួយមូលនិធិសកលMoH-LIT នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត អ្នកទទួលខុសត្រូវការងារកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍និងកាមរោគថ្នាក់រាជធានី-ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា ព្រមទាំងភាគីពាក់ព័ន្ធ សរុបចំនួន ១៥៦រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8