Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សំដៅកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) ក្នុងខេត្តបន្ទាយមានជ័យ
ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៥

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារ បច្ចេកទេសសេវាសុខភាពបឋម នៅតាមមណ្ឌលសុខភាព ក្នុងខេត្តចំនួន១៣ និងជាប្រធានក្រុមការងារ អភិវឌ្ឍន៍ និងគ្រប់គ្រងការអនុវត្ត ក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) អមដំណើរដោយលោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះបំពេញ បេសកកម្ម នៅខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរបេសកកម្មនេះ ក្នុងគោលបំណងសំខាន់ៗរួមមាន៖
១. ចូលរួមពិធីបើកសិក្ខាសាលាស្តីពី «ការពិនិត្យវឌ្ឍនភាពការអនុវត្តក្របខ័ណ្ឌការជំរុញបង្កើនការថែទាំសុខភាពបឋម ប្រចាំ៩ខែ ដើមឆ្នាំ ២០២៥ និងផែនការសកម្មភាពបន្តនៅឆ្នាំ២០២៦»។
២. ពិនិត្យ និងកែលម្អការងារបម្រើសេវា សំដៅពង្រឹងគុណភាពសេវា នៅតាមមណ្ឌលសុខភាព តាមរយៈការពិនិត្យការអនុវត្តសំណុំសកម្មភាពអប្បរមា (MPA) ការពង្រឹងអភិបាលកិច្ច ជំរុញដំណេីរការ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងការជំរុញការអនុវត្តការងារប្រកបដោយនវានុវត្តន៍ ក្នុងនោះមានការបញ្ចូលទិន្នន័យស្របតាមបច្ចេកវិទ្យា។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត និងក្រុមការងារ ក៏បានឆ្លៀតចុះទៅដល់ភូមិព្រៃចាន់ ឃុំអូរបីជាន់ នៅតំបន់ព្រំដែន ដើម្បីត្រួតពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ដែលប្រចាំការនៅជួរមុខ និងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ការបំពេញកាតព្វកិច្ចយ៉ាងម៉ឹងមាត់ ក្នុងការបម្រើសេវាសុខាភិបាលចល័តជាប្រចាំ និងជួយដល់ប្រជាពលរដ្ឋរងគ្រោះនៅទីនោះផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារបានចុះទៅត្រួតពិនិត្យ ណែនាំ និងជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ៥កន្លែង ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖ មណ្ឌលសុខភាពភ្នំតូច, អូរប្រាសាទ, ឈ្នួរមានជ័យ, អូរបីជាន់ និងទឹកថ្លា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24