Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមក្នុងពិធីស្វាគមន៍តាមបែបប្រពៃណី នាសម័យប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (76th Regional Committee for the Western Pacific)
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥

ទីក្រុងណាឌី សាធារណរដ្ឋហ្វ៊ីជី៖ នាថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី ស្វាគមន៏ប្រពៃណី ប្រជាជនហ្វ៊ីជី ដែលរៀបចំដោយ រដ្ឋាភិបាលនៃសាធារណរដ្ឋហ្វ៊ីជី ដើម្បីទទួលស្វាគមន៍ប្រតិភូរដ្ឋជាសមាជិកតំបន់ប៉ាសុីហ្វិកខាងលិច ដែលចូលរួមក្នុងសម័យប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (Regional Committee for the Western Pacific)  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងណាឌី (Nadi) នៃសាធារណរដ្ឋហ្វ៊ីជី។ 

ពិធីស្វាគមន៍នេះ មានឈ្មោះជាភាសាហ្វ៊ីជីថា “Veiqaraqaravi Vakavanua” ដែលជាពិធីបុរាណសំខាន់មួយក្នុងវប្បធម៌ iTaukei ដែលត្រូវបានអនុវត្តសម្រាប់ការស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។  

ពិធីនេះបានបង្កើនស្មារតីសហការ និងការគោរពវប្បធម៌ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងជាផ្នែកមួយនៃការចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំដ៏មានសារសំខាន់នេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9