Cambodia
ព័ត៌មានលំអិត

Image
ថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល បានចូលរួមស្តាប់បទបង្ហាញពីការងារពង្រឹងសេវាសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣១០៦នាក់។
ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥

ក្រុមការងារ នៃមន្ទីរពេទ្យកុមារជាតិ បានធ្វើបទបង្ហាញលើប្រធានបទ បទពិសោធន៍ក្នុងការរក្សាបាននូវការទុកចិត្ត និងបង្កើនការប្រើប្រាស់សេវាសុខាភិបាល របស់អតិថិជនឱ្យបានច្រើនលើសលុប។ ក្រុមការងាររបស់មន្ទីរកុមាជាតិ ដែលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យនាយកមន្ទីរពេទ្យ បានលើកឡើងពី ការរីកចំរើនរបស់មន្ទីរពេទ្យកុមារជាតិ កត្តាប្រឈម និងយុទ្ធសាស្រ្ត ដែលមន្ទីរពេទ្យកុមាជាតិ បាននឹងកំពុងប្រើប្រាស់។

ការធ្វើបទបង្ហាញនេះដែរ បានផ្តោតលើការបកស្រាយលើ ៣ ចំនុច រួមមាន៖ (១)យុទ្ធសាស្រ្តកាត់បន្ថយបញ្ហាអសកម្ម ឬវិវាទរវាងគ្រូពេទ្យ និងអ្នកជំងឺ ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការរក្សាសុខភាពផ្លូវចិត្តរបស់អ្នកជំងឺ និងអ្នកកំដរ នៅពេលមកទទួលសេវាពីមន្ទីរពេទ្យ និងការគិតគូរពីសុខភាពផ្លូវចិត្តរបស់អ្នកបម្រើសេវាផងដែរ ព្រោះថាការបង្កើតឱ្យមានទំនាក់ទំនងល្អ រវាងអ្នកជំងឺ និងអ្នក ផ្តល់សេវា អាចជួយដល់ការទាក់ទាញ ការទុកចិត្ត និងការចូលរួមពីអតិថិជនរបស់មន្ទីរពេទ្យ (២) គ្រូពេទ្យព្យាបាល ត្រូវប្រកាន់យកយន្តការបច្ចេកទេស ដើម្បីផ្តល់ព័ត៌មានពីស្ថានភាពជំងឺ ជូនដល់អ្នកជំងឺឲ

ឱ្យមានភាពច្បាស់លាស់ ដើម្បីជៀសវាងបង្កើតឱ្យមានការយល់ច្រឡំ ដល់អ្នកជំងឺ ក្នុងកំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យ និង (៣) មន្ទីរពេទ្យទាំងអស់ ត្រូវមានគោលដៅ និង យុទ្ធសាស្រ្តច្បាស់លាស់ សម្រាប់បង្កើនគុណភាពសេវាជាបន្តន្ទាប់ ដើម្បីឱ្យសេវាសុខាភិបាល កាន់តែអាចឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29