Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា បណ្តុះបណ្តាលភាពជាអ្នកដឹកនាំ រៀបរៀងរួមគ្នាជាមូលដ្ឋានគំរូ ក្នុងការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅថ្នាក់ក្រោមជាតិ
ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងការអនុវត្ត ក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា បានអញ្ជើញចូលរួមបើកសិក្ខាសាលា បណ្តុះបណ្តាលភាពជាអ្នកដឹកនាំ រៀបរៀងរួមគ្នាជាមូលដ្ឋានគំរូក្នុងការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។  

សិក្ខាសាលានេះ មានគោលបំណង ៣សំខាន់គឺ៖

១. បង្កើតទស្សនៈវិស័យរួមគ្នាក្នុងការធ្វើឱ្យសកម្មនូវគន្លឹះជំរុញ (levers) បង្កើនការថែទាំសុខភាពបឋម (PHC-BIF)

២. បង្កើនសមត្ថភាពនៃភាពជាអ្នកដឹកនាំសម្រាប់ PHC-BIF

៣. លើកកម្ពស់ការយល់ដឹងអំពីគន្លឹះជំរុញ (levers) ក្នុងក្របខ័ណ្ឌ PHC-BIF ដែលត្រូវបានយកមកអនុវត្តន៍សម្រាប់បរិបទប្រទេសកម្ពុជា។ 

សិក្ខាសាលានេះ មានការរៀបចំ និងឧបត្ថម្ភគាំទ្រដោយអង្គការសុខភាពិភពលោក និងអង្គការមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH Cambodia) ព្រមទាំងមានអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកមកពី ទីស្នាក់ការកណ្តាល ទីស្នាក់ការតំបន់ និងទីស្នាក់ការនៅប្រទេសកម្ពុជា។

សមាសភាពអ្នកចូលរួមមានដូចជា ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អភិបាលរងនៃគណអភិបាលខេត្ត សមាជិកក្រុមការងារខេត្ត និងមន្ទីរសុខាភិបាលខេត្តនៃខេត្តចំនួន ៣ គឺកំពង់ចាម បាត់ដំបង និងស្វាយរៀង មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លេខាធិការដ្ឋាន នៃក្រុមការងារជំរុញបង្កើន ការថែទាំសុខភាពបឋម នាយកដ្ឋានពាក់ព័ន្ធ និងស្ថាប័នពាក់ព័ន្ធ រួមមាន កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ. អ.ប) ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) បេឡាជាតិសន្តិសុខសង្គម អង្គការដៃគូ សរុបចំនួន ៨៤រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15