Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍន៍ពិធីសារ សម្រាប់ការប្រឡងចេញថ្នាក់ជាតិ ផ្នែកវិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ
ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងនាយកគម្រោងពង្រឹងប្រព័ន្ធអប់រំ មុនពេលបម្រើការងារ សម្រាប់មន្រ្តីសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍន៍ពិធីសារសម្រាប់ការប្រឡងចេញថ្នាក់ជាតិ ផ្នែកវិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេស ផ្នែកវិទ្យាសាស្រ្តបច្ចេកទេស មន្ទីរពិសោធន៍វេជ្ជសាស្រ្តក្នុងការរៀបចំពិធីសារសម្រាប់ ប្រឡងចេញថ្នាក់ជាតិ និងរៀបចំចងក្រងឧបករណ៍វាយតម្លៃ សម្រាប់ការប្រឡងចេញថ្នាក់ជាតិ ផ្នែកបច្ចេកទេសមន្ទីរពិសោធន៍។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស អ្នកជំនាញបច្ចេកទេស មកពីសាកលវិទ្យាល័យម៉ានីឡា ប្រទេសហ្វីលីពីន សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពិសោធន៍វេជ្ជសាស្ត្របាយ អូ អាត មន្ទីរពេទ្យបង្អែក និងរាជបណ្ឌិត្យសភា សរុបចំនួន ២០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6