Cambodia
ព័ត៌មានលំអិត

Image
ពិធីអបអរសាទរមុនចេញដំណើរទៅបន្តការសិក្សាជំនាញវេជ្ជបណ្ឌិតឯកទេស នៅប្រទេសបារាំង របស់ក្រុមនិស្សិតពេទ្យកម្ពុជា
ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរមុនចេញដំណើរទៅបន្តការសិក្សាជំនាញវេជ្ជបណ្ឌិតឯកទេស នៅប្រទេសបារាំង របស់ក្រុមនិស្សិតពេទ្យកម្ពុជា រៀបចំនៅស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។

ពិធីនេះរៀបចំឡើងដើម្បី ជួបសំណេះសំណាល ជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសបារាំង ដែលត្រូវបំពេញកម្មសិក្សារយៈពេល ១ឆ្នាំ នៅតាមមន្ទីរពេទ្យបារាំងក្នុងក្របខណ្ឌ នៃការចុះឈ្មោះសិក្សាសញ្ញាបត្រ DFMS/DFMSA (សញ្ញាបត្របណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្ត្រជំនាញ/ជាន់ខ្ពស់)។

សូមបញ្ជាក់ផងដែរថា ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋបារាំង ប្រចាំនៅប្រទេសកម្ពុជា និងសហការី លោកវេជ្ជបណ្ឌិត ឡេង វេងសែ សាកលវិទ្យាធិការង និងសាស្រ្តាចារ្យជាច្រើនរូប នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6