Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាល ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់ក្រុមការងារបញ្ជ្រាបយេនឌ័រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥

ខេត្តកំពត៖ ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ 

បញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី សមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់ក្រុមការងារបញ្ជ្រាបយេនឌ័រ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ ( H-EQIP 2) នៅសណ្ឋាគារភាពសុខុម ខេត្តកំពត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បង្កើនការយល់ដឹងពីទស្សនៈគន្លឹះ នៃសមភាពយេនឌ័រ និងបរិយាបន្នសង្គម និងផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងឧបករណ៍ នៃការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្នុងគោលដៅបង្កើនជំនាញដល់ក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI)។

ក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត បានណែនាំសិក្ខាកាមដែលចូលរួម ត្រង់ត្រាប់ស្តាប់ការពន្យល់ របស់គ្រូឧទ្ទេស ដើម្បីយល់ពីគោលគំនិត GESI និងការអនុវត្តការបញ្ជូល GESI ក្នុងវិស័យសុខាភិបាល និងអាចធ្វើសមាហរណកម្ម GESI នៅក្នុងការងារបស់ខ្លួន ក្នុងវិស័យសុខាភិបាល។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមចំនួន ៣៣រូប ក្នុងនោះស្រ្តី ២៦រូប។

Image 1
Image 2
Image 3
Image 4
Image 5