Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសិក្ខាសាលា ស្តីពីការប្រើប្រាស់ប្រព័ន្ធ Learning Management System (LMS) សម្រាប់បង្រៀននិស្សិតថ្នាក់បរិញ្ញាបត្ររង បច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របច្ចេកទេស មន្ទីរពិសោធន៍វេជ្ជសាស្ត្រ
ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំ មុនពេលបម្រើការងារ សម្រាប់មន្ត្រីសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រើប្រាស់ប្រព័ន្ធ LMS សម្រាប់បង្រៀននិស្សិត ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ រៀបចំនៅសណ្ឋាគារសាន់វ៉េ។

សិក្ខាសាលារយៈពេល ២ថ្ងៃនេះ មានគោលបំណងដូចខាងក្រោម៖

- ពន្យល់ពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធ LMS សម្រាប់បង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព

- បង្ហាញពីការបញ្ចូលឯកសារមេរៀន និងសកម្មភាពសិក្សាស្រាវជ្រាវ សម្រាប់និស្សិតចូលក្នុងប្រព័ន្ធ LMS នៅតាមមុខវិជ្ជានីមួយៗក្នុងកម្មវិធីសិក្សា

- អនុវត្តបង្ហាញ របស់គ្រូបង្រៀនតាមមុខវិជ្ជានីមួយៗ ពីការដាក់បញ្ចូលឯកសារសិក្សាក្នុងប្រព័ន្ធ LMS និងសកម្មភាពសិក្សាស្រាវជ្រាវរបស់និស្សិតក្នុងប្រព័ន្ធ LMS។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យជំនួយ តាន់ ងី នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ មន្ត្រីរាជការនៃក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នៃសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យបង្អែក សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមន្ទីរពិសោធន៍ឯកជន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8