Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល តាមដានវឌ្ឍនភាពពាក់ព័ន្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥

នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល តាមដានវឌ្ឍនភាពពាក់ព័ន្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅទីស្តីការក្រសួងសុខាភិបាល។ កិច្ចប្រជុំនេះ មានគោលបំណង៖ ១) ផ្សព្វផ្សាយបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និង ២) ពិភាក្សា និងផ្តល់យោបល់លើចំនុចពាក់ព័ន្ធដែលក្រសួងសុខាភិបាល អាចចូលរួមរៀបចំវេទិកាអន្តរជាតិផ្សេងៗក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី និងក្នុងក្របខណ្ឌទ្វេរភាគីកម្ពុជា-បារាំង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10