Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព ការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ របស់មន្ទីរពេទ្យបង្អែកស្រុក នៃគម្រោងមន្ទីរពេទ្យ៦១
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៥

ខេត្តកំពង់ធំ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាព ការជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ នៅមន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក។

គម្រោងមន្ទីរពេទ្យ៦១ គឺជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពនៃការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់របស់មន្ទីរពេទ្យបង្អែកស្រុក តាមរយៈការលើកសំណើរ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ សង្កេតឃើញថាថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារជួសជុលកែលម្អបានសហការគ្នាយ៉ាងល្អ ដោយគិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ ការជួសជុលកែលម្អមន្ទីរពេទ្យទាំង២ ខាងលើសម្រេចបានប្រមាណ ៦០% នៃគម្រោង។ 

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនដែលទទួលការងារសំណង់ ខិតខំបំពេញការងារឱ្យបានទាន់ពេលវេលា និងមានគុណភាពល្អប្រសើរ ទៅតាមបច្ចេកទេសដើម្បីការប្រើប្រាស់បានយូរអង្វែង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7