សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក
ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិបរិស្ថាននិងសុខភាពបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក។
សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
-ពិនិត្យកែសម្រួល និងប្រមូលធាតុចូលដើម្បីឱ្យផែនការយុទ្ធសាស្ត្រជាតិកាន់តែមានភាពល្អប្រសើរ និងអនុវត្តបាន
-លើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការរងរបួស និងស្លាប់ពីផលប៉ះពាល់នៃការលង់ទឹក តាមរយៈវិធានការណ៍អាទិភាពមានចែងក្នុងផែនការយុទ្ធសាស្ត្រ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព លោកស្រីបណ្ឌិត (Ada MOADSIRI) តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងសមាជិក សមាជិកា នៃអង្គសិក្ខាសាលាអញ្ជើញមកពីនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាលក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនរួមមាន គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណៈការដឹកជញ្ជូន កកបាទក្រហមកម្ពុជា និងតំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តដែលងាយរងគ្រោះចំនួន៦ទៀតរួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ អង្គការសុខភាពពិភពលោក យូនីសេហ្វ ចលនាដើម្បីសុខភាពកម្ពុជា ហេបកូដកម្ពុជា និងការហែលទឹកកម្ពុជា សរុប៤១ រូប។