នារសៀលថ្ងៃសុក្រ ៣កើតខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នេះ មានគោលបំណងពិនិត្យវឌ្ឍនភាពលើការបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រសិទ្ធភាពការងារ តាមរយៈការបណ្តុះបណ្តាលបន្ត កិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិតាមជំនាញ និងឯកទេសនិមួយៗ រួមទាំងសមិទ្ធផលដែលទទួលបាន ពិសេសផែនការសកម្មភាពការងារបន្តសម្រាប់មន្ទីរពេទ្យ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម សាស្រ្តាចារ្យ សមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តមសាស្រ្តាចារ្យនាយកមន្ទីរពេទ្យ លោកសាស្រ្តាចារ្យនាយករង និងប្រធាន-អនុប្រធានការិយាល័យទាំងបីផងដែរ។