Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល លើកទី៩ អាណត្តិទី២
ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩ អាណត្តិទី២។

អង្គប្រជុំមានរបៀបវារៈដូចខាងក្រោម៖

១.ពិនិត្យរបាយការណ៍អំពីវឌ្ឍនភាពការងារនៅក្នុងមជ្ឈមណ្ឌលក្នុងត្រីមាសទី៣ ឆ្នាំ២០២៥

២.របាយការណ៍ចំណូលចំណាយត្រីមាសទី៣ ឆ្នាំ២០២៥

៣.ពិនិត្យ និងអនុម័តលើផែនការសកម្មភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥។

ក្នុងរបាយការណ៍ពីវឌ្ឍនភាព សកម្មភាពការងារ នៅក្នុងមជ្ឈមណ្ឌល បើធៀបទៅនឹងត្រីមាសទី២ យើងឃើញថាមានការកើនឡើងនូវការពិនិត្យសំណាក គួរឱ្យកត់សំគាល់។ ចំណែកចំណូលថវិកា បើធៀបទៅនឹងត្រីមាសទី២ គឺមានការកើនឡើង ១១%។

បន្ទាប់ពីបានស្ដាប់ការរាយការណ៍ អង្គប្រជុំក៏បានអនុម័តទៅលើផែនការសកម្មភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ផងដែរ។

បន្ថែមពីនេះ ចំពោះសកម្មភាពពង្រឹងស្ថាប័ន គឺមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានទទួល WHO-Prequalification (WHO-PQ) ក្នុងការវាយតម្លៃអនុលោមភាព WHO TRS 1052 ដែលយើងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ហើយក៏បានទទួលការវាយតម្លៃអនុលោមភាព ISO/IEC 17025 សម្រាប់ការពង្រីកវិសាលភាពប៉ារ៉ាម៉ែត្រតេស្ត នៃមន្ទីរពិសោធន៍ រូប-គីមីសាស្ត្រ និងមន្ទីរពិសោធន៍អតិសុខុមប្រាណ ពី National Bureau of Accreditation (BoA) ផងដែរ។

សូមបញ្ជាក់ថា អង្គប្រជុំមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងជំនួយការអង្គប្រជុំសរុបចំនួន១០រូប។

Image 1
Image 2
Image 3
Image 4
Image 5