Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នា លើកទី២ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃស.វ.ស
ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នា លើកទី២ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃស.វ.ស ដោយគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៣៨.២០% នៃផែនការគម្រោង។

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានរំលេចពីពីវឌ្ឍនភាពគួរឱ្យកត់សំគាល់ក្នុងគម្រោងនៃការសាងសង់សាងសង់មន្ទីរពេទ្យនេះ។ លោកជំទាវរដ្ឋលេខាធិការ ផ្តល់ជាអនុសាសន៍មួយចំនួន ដល់ក្រុមហ៊ុនសាងសង់ ទីប្រឹក្សាគម្រោង និងក្រុមការងារអនុវត្តគម្រោងទាំងអស់ សំដៅឱ្យការអនុវត្តមានដំណើការដោយភាពរលូន តាមគោលដៅគ្រោងទុក។

បន្ថែមពីនេះទៀត លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ ដែលសម្រេចបានលទ្ធផលជាវិជ្ជមាន និងទាន់ពេលវេលានៃកាលវិភាគការងារ ជាពិសេសតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ការគាំទ្រក្នុងការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះ ឱ្យតែរលូនទៅមុខបន្តទៀត។

លោក Koo Bonhyun នាយកប្រចាំប្រទេសរបស់ Korean Exim Bank បានសាទរចំពោះវឌ្ឍនភាព និងបានចាត់ទុកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យនេះ ជាសមិទ្ធផលដ៏សំខាន់មួយក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស និង លោក លោកស្រី  តំណាងក្រសួងសុខាភិបាល តំណាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង Korean Exim Bank ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសាងសង់ និងក្រុមការងារសាកលវិទ្យាល័យ Inje សរុបជិត ៣០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19