Cambodia
ព័ត៌មានលំអិត

Image
សន្និសីទអន្តរជាតិ ស្តីពីសុខភាពសាធារណៈនៅក្នុងអនុតំបន់ទន្លេមេគង្គ លើកទី១៥ នៅទីក្រុងឃុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៥

សាធារណរដ្ឋប្រជាមានិតចិន៖ ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារាណៈ បានដឹកនាំនិស្សិតនិងបុគ្គលិកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចំនួន ១៩រូប ទៅចូលរួមសន្និសីទអន្តរជាតិស្តីពី សុខភាពសាធារណៈ នៅក្នុងអនុតំបន់ទន្លេមេគង្គលើកទី១៥ នៅទីក្រុងឃុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

សន្និសិទលើកទី១៥ នេះ រៀបចំឡើងដោយ Kunming Medical University ដែលមានការចូលរួមពី គ្រឹះស្ថានបណ្តុះបណ្តាលសុខភាពសាធារណៈ ចំនួន ២៤ មកពីប្រទេសចំនួន ៦ រួមមាន៖ ចិន កម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម។  

ក្នុងសន្និសីទនេះ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ទទួលបានកិត្តិយសជាគ្រឹះស្ថានឧត្តមភាពក្នុងការស្រាវជ្រាវ ក្នុងសហគមន៏ (Community Research Excellence) ដោយបានធ្វើការស្រាវជ្រាវជាច្រើន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនក្នុងសហគមន៏។ បុគ្គលិក និងនិស្សិតវិទ្យាស្ថាន ចំនួន ៧រូប ត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញជាប្រភេទ oral presentation (៥រូប) និង poster presentation (២រូប) សម្រាប់ចែករំលែករបកគំហើញ នៃការសិក្សាស្រាវជ្រាវ ដែលវិទ្យាស្ថានបានធ្វើនាពេលកន្លងមក។ ក្នុងនោះ បុគ្គលិក ២រូប បានជាប់ចំណាត់ថ្នាក់ ជាវាគ្មិនឆ្នើមលំដាប់ថ្នាក់លេខ២ និងលេខ៣។

គួរឲ្យកត់សម្គាល់ផងដែរថា វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាសមាជិកពេញសិទ្ធិក្នុងបណ្តាញគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាល វិស័យសុខភាពសាធារណៈក្នុងអនុតំបន់ទន្លេមេគង្គនេះ ចាប់តាំងពីឆ្នាំ២០១៤ និងរហូតមកទល់ពេលនេះ គឺជាគ្រឹះស្ថានបណ្តុះបណ្តាល តែមួយគត់តំណាងឲ្យកម្ពុជានៅក្នុងបណ្តាញនេះ។

សូមបញ្ជាក់ជូនថា វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនេះ ជាលើកទី២ នៅឆ្នាំ២០២៦។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17