Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «សូមចងចាំថា ការងារត្រូវបង្កើតឡើងដោយខ្លួនយើង ហើយការងារពេលនេះ នឹងត្រូវវាយតម្លៃសម្រាប់ពេលអនាគត»
ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរពេទ្យទាំងអស់ ត្រូវជំរុញការបម្រើសេវាសុខាភិបាលដល់ប្រជាជនឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ត្រូវណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាល ឱ្យមានស្មារតីរួបរួមគ្នា សហការគ្នា បុរេសកម្ម បង្កើតសកម្មភាព ដើម្បីជំរុញការងារឱ្យកាន់តែល្អប្រសើរ និងរលូនទៅមុខ ហើយត្រូវកែលម្អនូវចំនុចដែលខ្វះខាត និងមិនទាន់ល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចឱ្យថ្នាក់ដឹកនាំ បន្តចុះពង្រឹងមណ្ឌលសុខភាពជុំទី២ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល ក្នុងការចុះពិនិត្យផ្ទៀតផ្ទាង និងជួយគាំទ្រផ្នែកបច្ចេកទេស រដ្ឋបាល ដើម្បីធានាបានការបម្រើសេវាឱ្យកាន់តែល្អប្រសើរ និងនៅកៀកនឹងប្រជាជន។ 

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ ដែលជាកត្តាសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជន ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវខ្ពស់ ក្នុងនាមអ្នកវិជ្ជាជីវៈសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26