Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបិទបញ្ចប់បេសកកម្ម គាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា លើកទី៩
ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបិទបញ្ចប់បេសកកម្ម គាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា លើកទី៩។ 

គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំនេះគឺ៖

-ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ក្នុងការសម្រេចបាននូវគោលបំណងនៃការអភិវឌ្ឍន៍គម្រោង

-ស្ថានភាពនៃការអនុវត្តគម្រោង និងលទ្ធភាពនៃការប្រើប្រាស់ថវិកា

-វឌ្ឍនភាពឆ្ពោះទៅរកគោលដៅលទ្ធផលសូចនាករក្របខ័ណ្ឌ (DLI achievement)

-ពិនិត្យឡើងវិញលើរប្រតិបត្តិការថវិកាក្នុងគម្រោង និងការអនុលោមតាមការគ្រប់គ្រងហិរញ្ញវត្ថុ។

សូមជម្រាបផងដែរថា កិច្ចប្រជុំរៀបចំឡើងនៅការិយាល័យធនាគារពិភពលោក ដែលមានការចូលរួមពីឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអគ្គលេខាធិការដ្ឋាន គ.ជ.អ.ប​ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងតំណាងដៃគូអភិវឌ្ឍន៍រួមមាន WB GFF​ KfW និងDFAT ​ព្រមទាំងលោក លោកស្រី ដែលជាប្រធាននាយកដ្ឋាន អង្គភាពអនុវត្តគម្រោងទទួលបន្ទុក DLIs និងទីប្រឹក្សាគម្រោង សរុបទាំងអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈ online ចំនួន ៦៩រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9