Cambodia
ព័ត៌មានលំអិត

Image
ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ត លើកទី១៩ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តសៀមរាប
ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតីក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ត លើកទី១៩ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប។

ឯកឧត្តមសាស្ត្រាចារ្យ បានបង្ហាញពីនិយាម ដែនកំណត់វិជ្ជាជីវៈវេជ្ជសាស្ត្រ ក្រមសីលធម៌គ្រូពេទ្យ និងច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសង្កត់ធ្ងន់ថា វិជ្ជាជីវៈវេជ្ជសាស្រ្ត គឺជាវិជ្ជាជីវៈដែលត្រូវដាក់ ផលប្រយោជន៍អ្នកជំងឺ លើសផលប្រយោជន៍របស់គ្រូពេទ្យ ហើយបានជំរុញឱ្យគ្រូពេទ្យកម្ពុជាទាំងអស់រួបរួមគ្នាពង្រឹងក្រមសីលធម៌និងភាពជាអ្នកមានវិជ្ជាជីវៈ ដើម្បីបម្រើប្រជាជន និងទាក់ទាញឱ្យបាននូវទំនុកចិត្តរបស់ប្រជាជន ចំណុចសំខាន់គឺដើម្បីលើកតម្កើងកិត្តិយសគ្រូពេទ្យកម្ពុជា។

កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ នៃគណៈគ្រូពេទ្យជាតិ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប និងវាគ្មិនជាន់ខ្ពស់ជាច្រើនរូបពីមន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យយោធភូមិភាគ៤ រួមទាំងសមាជិកសមាជិកាចូលរួមដោយផ្ទាល់ ចំនួន ៤០០រូប និងតាមប្រព័ន្ធនិម្មិតប្រមាណ ១០០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9