Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិ ក្នុងចំណីអាហារ ឆ្នាំ២០២៥-២០៣០
ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាជាតិ ស្តីពីអាហារូបត្ថម្ភជាតិ បានធញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារឆ្នាំ២០២៥-២០៣០ ដឹកនាំដោយឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាជាតិ ស្តីពីអាហារូបត្ថម្ភជាតិ។

យុទ្ធសាស្ត្រនេះ រៀបចំឡើងដើម្បីបញ្ជ្រាបព័ត៌មានអំពីការបញ្ចូលមីក្រូសារជាតិ ក្នុងចំណីអាហារ ទៅក្នុងកិច្ចគាំពារសង្គម កម្មវិធីផ្តល់អាហារតាមសាលារៀន ការត្រៀមលក្ខណៈពេលមានគ្រោះអាសន្ន និងការធ្វើពាណិជ្ជកម្មនានា និងពង្រឹងបរិយាកាសគោលនយោបាយ និងបទប្បញ្ញត្តិ ដើម្បីគាំទ្រឲ្យមានផលរយៈពេលវែង។

ចំណុចស្នូល នៃក្របខ័ណ្ឌយុទ្ធសាស្ត្រនេះមានសសរស្តមចំនួន៧ គឺ៖

១-ពង្រឹងអភិបាលកិច្ច

២-ប្រើប្រាស់យន្តការស្ថាប័ន និងកម្មវិធីគាំពារសង្គម

៣-ផលិតកម្មអាហារ ដែលបញ្ចូលមីក្រូសារជាតិ

៤-បង្កើតបរិយាកាសអំណោយផល និងរចនាសម្ព័ន្ធ លើកទឹកចិត្តធុរះកិច្ច

៥-ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ

៦-ការយល់ដឹងរបស់អ្នកប្រើប្រាស់ និងការបង្កើតតម្រូវការ

៧-ការធានាបាននូវហិរញ្ញប្បទាន សម្រាប់ការបញ្ចូលមីក្រូសារជាតិ ក្នុងចំណីអាហារ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាជាតិ ស្តីពីអាហារូបត្ថម្ភជាតិ និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៦៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6