Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី សេចក្តីព្រាង “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨
ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៥

នៅព្រឹកថ្ងៃអង្គារ  ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតជូន លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំស្តីពី សេចក្តីព្រាង “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨” នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា។

គោលបំណងនៃយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ នេះ គឺដើម្បីធ្វើឱ្យប្រព័ន្ធលទ្ធកម្មសាធារណៈនៅកម្ពុជា "ក្លាយទៅជាប្រព័ន្ធមួយកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ”។ ដើម្បីសម្រេចគោលបំណងនេះ គឺចាំបាច់ត្រូវកែលម្អ និងពង្រឹងបន្ថែមលើសមិទ្ធផលដែលសម្រេចបានពីការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ នាពេលកន្លងមក តាមរយៈការបន្តកែទម្រង់លើសមាសធាតុគន្លឹះៗនៃប្រព័ន្ធលទ្ធកម្មសាធារណៈ ឱ្យស្របតាមផែនការសកម្មភាពរួមដំណាក់កាលទី៤ នៃបច្ចុប្បន្នកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៥-២០២៧ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6