Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លៀតថ្ងៃឈប់សម្រាកបុណ្យជាតិ ២៩ តុលា ចុះពិនិត្យមណ្ឌលសុខភាពវិហារសួគ៌ ដោយពុំជូនដំណឹងជាមុន ដែលការចុះនេះបានអនុញ្ញាតឱ្យធ្វេីការវាយតម្លៃដោយផ្ទាល់លើគុណភាពសេវាសុខាភិបាលបម្រេីជូនប្រជាពលរដ្ឋក្នុងតំបន់ ដែលមានចំណុចកត់សម្គាល់មួយចំនួន
ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៥

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លៀតថ្ងៃឈប់សម្រាកបុណ្យជាតិ ២៩ តុលា ចុះពិនិត្យមណ្ឌលសុខភាពវិហារសួគ៌ ដោយពុំជូនដំណឹងជាមុន ដែលការចុះនេះបានអនុញ្ញាតឱ្យធ្វេីការវាយតម្លៃដោយផ្ទាល់លើគុណភាពសេវាសុខាភិបាលបម្រេីជូនប្រជាពលរដ្ឋក្នុងតំបន់ ដែលមានចំណុចកត់សម្គាល់មួយចំនួន៖

- ការទទួលអ្នកជំងឺ៖ ទទួលបានការពេញចិត្ត ដោយមានស្មារតីសហការល្អ និងអាកប្បកិរិយារួសរាយរាក់ទាក់ល្អ។

- ការត្រួតពិនិត្យ និងព្យាបាលជំងឺ៖ បានអនុវត្តទាន់ពេលវេលា បង្ហាញពីការខិតខំរបស់បុគ្គលិកសុខាភិបាល។

- ការទុកដាក់ថ្នាំសង្កូវ និងសម្ភារៈពេទ្យ៖ មានកម្រិតមធ្យម ត្រូវការការរៀបចំ និងតាមដានប្រសើរជាងមុន។

- ភាពស្អាត និងអនាម័យ៖ ត្រូវការកែលម្អអោយបានប្រសេីឡេីង។

ក្រុមការងារនៃមណ្ឌលសុខភាព ដឹកនាំដោយប្រធានមណ្ឌល បានទទួលយកការកែលម្អ និងប្តេជ្ញាចិត្តពង្រឹងការខិតខំប្រឹងប្រែង ដើម្បីធានាបាននូវបរិស្ថានផាសុខភាព អនាម័យ សុវត្ថិភាព ក្នុងការបម្រេីសេវាសុខាភិបាលដែលមានគុណភាពជូនប្រជាពលរដ្ឋអោយបានទូលាយក្នុងមូលដ្ឋាន។

ការចុះពិនិត្យនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃក្រសួងសុខាភិបាលក្នុងការពង្រឹងអភិបាលកិច្ច លើទីលានអនុវត្ត ការស្តាប់ពីក្រុមការងារមូលដ្ឋាន ការគាំទ្រចំពោះបុគ្គលិកសុខាភិបាលក្នុងសហគមន៍ និងធានាថាប្រជាពលរដ្ឋគ្រប់រូប ទោះនៅទីណាក៏ដោយ ទទួលបានសេវាសុខាភិបាលសមរម្យ និងប្រសេីរឡេីង ព្រមទាំងរស់នៅដោយសុខដុម។

សាររបស់ប្រធានស្ថាប័នសុខាភិបាលជូនចំពោះមូលដ្ឋានសុខាភិបាលគ្រប់ឃុំទូទាំងប្រទេស៖

“ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវការភាពម៉ត់ចត់ សេចក្តីថ្លៃថ្នូរ និងការគោរពតាមស្តង់ដារបច្ចេកទេស និងអនាម័យ។ មណ្ឌលសុខភាពនីមួយៗត្រូវក្លាយជាគំរូនៃការជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ។”

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12