រដ្ឋមន្ត្រីសុខាភិបាល៖ «ពិតជារីករាយ និងរំលឹកពីបទពិសោធន៍ចាក់ថ្នាំបង្ការនៅទីជនបទ កាលពី៣០ឆ្នាំកន្លងទៅ»
ក្នុងដំណេីរបន្តចុះពិនិត្យមណ្ឌលសុខភាព បាកដាវ តាមដងទន្លេតូចជាប់ខេត្តព្រៃវែង ដោយសង្កេតឃើញ មានការទទួលរាក់ទាក់យកចិត្តទុកដាក់ចំពោះអ្នកជំងឺ ការបម្រេីសេវារហ័ស ល្អសមស្រប និងអនាម័យសមរម្យ។
ឯកឧត្តមបានសរសើរចំពោះ ការខិតខំលះបង់ ប្តេជ្ញាចិត្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ របស់បុគ្គលិក ក្នុងការកែលម្អគុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ។
ខេត្តកណ្តាល ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥