Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «មន្ទីរពេទ្យ គឺជាកន្លែងដែលបម្រើប្រយោជន៍ដល់មនុស្សគ្រប់គ្នា ក៏ជាទីកន្លែងបណ្តុះបណ្តាលធនធានមនុស្សជាមួយគុណតម្លៃផ្សេងៗគ្នា សម្រាប់ចូលរួមបម្រើសង្គមជាតិ»
ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងាររបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងរយៈពេល ជាង ២ឆ្នាំ នៃអាណាត្តិទី៧ នៃរដ្ឋសភា នេះ ដែលមានការកែទម្រងស៊ីជម្រៅ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ប្រធាននាយកដ្ឋាន ទាំងអស់គិតគូរៀបចំផែនការសកម្មភាព របស់នាយកដ្ឋាន សម្រាប់ការងារឆ្នាំថ្មី និងអភិវឌ្ឍអង្គភាពកាន់តែរីកចម្រើនទៅមុខ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំ និងផ្តល់នូវអនុសាន៍បន្ថែម ជូនដល់ថ្នាក់ដឹកនាំ និងប្រធានអង្គភាពទាំងអស់ ដើម្បីបន្តពង្រឹងគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាលនូវចំណុចមួយចំនួនដូចខាងក្រោម៖

- ត្រូវយកចិត្តទុកដាក់លើសុវត្ថិភាព របស់អ្នកជំងឺ

- យកចិត្តទុកដាក់លើបញ្ហាជំងឺឆ្លង ពិសេសជំងឺគ្រុនឈាម ដែលអាចនឹងកើតមាន ក្នុងពេលចុងរដូវវស្សានេះ

- យកចិត្តទុកដាក់លើការងារជំងឺមិនឆ្លង ដែលជាការងារអាទិភាព

- បន្តធ្វើការងារផ្នែកសុខភាពផ្លូវចិត្ត ដោយពិនិត្យឱ្យបានច្បាស់លាស់ពីផលប៉ះពាល់របស់អ្នកជំងឺ

- ថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ និងពង្រឹងសេវានៅតាមមូលដ្ឋាន ប្រកបដោយគុណភាព និងសមធម៌

- បន្តពង្រឹងការគាំទ្រ ដល់មូលដ្ឋានសុខាភិបាល និងបង្កើនការទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាព

- បន្តតាមដាន និងថែរក្សាអនាម័យ នៅតាមមណ្ឌលសុខភាព កាន់តែល្អប្រសើរ

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានអនុញ្ញាតឱ្យតំណាងនាយកដ្ឋាន ធ្វើការរាយការណ៍ពីវឌ្ឍនភាពការងាររបស់ខ្លួន និងកំណត់ទិសដៅបន្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22