រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុង
កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖
- គោលនយោបាយ និងការចូលរួមរបស់ប្រទេសកម្ពុជា ក្នុងការគាំទ្រចីរភាពអាកាសធាតុ
- ការជំរុញនិរន្តរភាព និងការពន្លឿនសកម្មភាពអាកាសធាតុ ដំណោះស្រាយសម្រាប់ភពផែនដី
- ការបើកទីផ្សាររបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចបៃតង ឱកាសសម្រាប់ការវិនិយោគវិស័យបៃតង និងអាជីវកម្មប្រកបដោយចីរភាព
- ការជំរុញនវានុវត្តន៍ និងឧស្សាហូបនីយកម្មប្រកបដោយចីរភាព
- ការលើកកម្ពស់ចក្រាភាព និងក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច
- ដំណើរបំលាស់ប្តូរការប្រើប្រាស់ថាមពលរបស់ ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន
- ការសម្រេចបានគោលដៅ នៃការបំភាយឧស្ម័នសូន្យសុទ្ធ
- ការគ្រប់គ្រង ការផ្លាស់ប្តូរថាមពល។
ក្នុងកិច្ចប្រជុំនេះ មាការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំតំណាង ក្រសួង ស្ថាប័ន ឯកឩត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត ភ្ញៀវជាតិ អន្តរជាតិ ប្រមាណ ៤០០នាក់។