Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទ​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តី​ពី​ ការ​បង្កើត​នីតិ​ប្រតិបត្តិ​ស្តង់ដា​ សម្រាប់​ការ​ដឹក​ជញ្ជូន​សំណាក ក្នុងការ​ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍​ និង​ការ​ឆ្លើយតប​ជំងឺរាតត្បាត
ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥

ខេត្ត​កំពត​៖ ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២៥ ឯកឧត្ដម​វេជ្ជបណ្ឌិត​ ស៊ិក​ ប៊ុណ្ណា​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អញ្ជើញចូល​រួម​ជាអធិបតី ក្នុងពិធីបិទ​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តី​ពី​ ការ​បង្កើត​នីតិ​ប្រតិបត្តិ​ស្តង់ដា​ សម្រាប់​ការ​ដឹក​ជញ្ជូន​សំណាកក្នុងការ​ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍​ និង​ការ​ឆ្លើយតប​ជម្ងឺ​រាតត្បាត​។

សិក្ខាសាលា​ខាងលើ រៀបចំឡើងក្នុងគោល​បំណង​ ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ SOP ដេីម្បី​ធានា​ឱ្យបាន​នូវ​ភាព​ត្រឹម​ត្រូវ​ និង​សមរម្យ​ សម្រាប់​បរិបទ​ប្រទេស​កម្ពុជា​ និងពង្រឹង​សមត្ថភាព​ស្នូល​តាម​ប្រការ​ IHR ២០២៥​ ដោយ​ធានា​ឱ្យមាន​ប្រព័ន្ធ​ដឹក​ជញ្ជួន​សំណាកប្រកបដោយប្រសិទ្ធភាព​ ស្តង់ដារ​និង​ទាន់​ពេល​វេលា​ មិនតែប៉ុណ្ណះ ក៏មានការពិភាក្សាអំពី ការបង្កើត​យុទ្ធសាស្ត្រ​សហការ​រវាង​អង្គការ​ពាក់ព័ន្ធ​ ដេីម្បី​ធានា​ការ​ឆ្លើយ​តប​បាន​រហ័ស​ និង​មាន​ប្រសិទ្ធភាព​ និង​គាំទ្រ​ដល់​ប្រព័ន្ធ​តាម​ដាន​ជំងឺ​ជាតិ​ បន្ថែមពីនេះ អង្គសិក្ខាសាលា ក៏បានពិភាក្សា ក្នុងការពង្រីក​ចំណេះដឹង​សុវត្ថិភាព​ជីវសាស្ត្រ​ សុវត្ថិភាព​ជីវសាស្ត្រ​សង្គម​ និង​ស្តង់ដាវេចខ្ចប់​ ស្រប​តាម​បទបញ្ញត្តិ​ WHO & IATA  ។

សិក្ខាសាលា​នេះ​ មាន​ការ​ចូលរួម​ពី អ្នក​មន្ទីរ​ពិសោធន៍​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ និង​អង្គការ​ដៃ​គូ​ សុបចំនួន​២៥​ រូប​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ ពី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ តាម​រយៈ​គម្រោង​ STRIDES របស់​អង្គការ​ FHI​ ៣៦០​។

Image 1
Image 2
Image 3
Image 4
Image 5