រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិក នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រួមជាមួយ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៩ខែ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដាក់ចេញនូវអនុសាសន៍តម្រង់ទិស សម្រាប់អនុវត្តសកម្មភាពបន្ត រហូតដល់ដំណាច់ឆ្នាំ២០២៥ ស្របតាមផែនការកំណត់។