Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមឱ្យអគារសម្ពោធនេះ ដែលប្រកបដោយក្តីស្រឡាញ់ ស្មារតីមនុស្សធម៌ ក្តីសង្ឃឹម បម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសកុមារកម្ពុជា និងក្រុមគ្រួសារកាន់តែបានទូលំទូលាយ។»
ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥

ខេត្តកណ្តាល៖ ថ្ងៃសុក្រ ១០ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម  AtSushi Ueno ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃ មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនាពេលនេះ កើតចេញក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ 

ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមថា សមិទ្ធផលថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចបានគោលបំណងរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាពក្នុងការប្រយុទ្ធនឹងជំងឺមហារីក ក្នុងការ ១) ពិនិត្យ និងរកឱ្យឃើញទាន់ពេល ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ២) បំពាក់ឧបករណ៍ក្នុងបន្ទប់ពិសោធន៍និងក្រុមវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្ដល់សេវាវិនិច្ឆ័យច្បាស់លាស់ និងរហ័ស ៣) ព្យាបាលកម្រិតខ្ពស់ និងការថែទាំដែលមានគុណភាព ជាមួយគ្រូពេទ្យមានបទពិសោធន៍ ៤) តាមដានបន្ត និងការស្ដារនីតិសម្បទា ធានានូវការថែទាំជាបន្តបន្ទាប់ ការគាំទ្រផ្នែកចិត្តសាស្ត្រ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ដូចខាងក្រោម៖

១- រួមសហការជាមួយក្រុមគ្រូពេទ្យ គ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

២-  បន្តអភិវឌ្ឍជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។

៣- បង្កើនសកម្មភាពពិគ្រោះជំងឺក្រៅ និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែប្រសើរឡើង។

៤-  លើកកម្ពស់គុណតម្លៃក្រមសីលធម៌ ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដើម្បីកសាងទំនុកចិត្ត។

៥-  បង្កលក្ខណៈងាយស្រួលដល់អ្នកជំងឺ និងធានាការបម្រើសេវាពេញលេញ ២៤/២៤ម៉ោង។

៦-  ជួយផ្សព្វផ្សាយ និងអប់រំ អ្នកជំងឺពីវិធីបង្ការ និងថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺ។

៧-  បន្តបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យឱ្យមាន ប្រកបដោយសមត្ថភាព និងមានគុណវុឌ្ឍគ្រប់គ្រាន់ ក្នុងការអប់រំព្យាបាលថែទាំជំងឺមហារីក។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក បុគ្គលិកនៃអង្គការបេះដូងជប៉ុន ដែលបានកៀរគរថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនកម្ពុជា ដែលបានសាងសង់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៃអង្គការបេះដូងជប៉ុន  ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងខេត្តផ្សេងទៀតជាប់នឹងខេត្តកណ្ដាល។ 

សូមគូសរំលេចថា អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃមន្ទីរពេទ្យបង្អែកជ័យជំនះ  គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥ ០០០ម៉ែត្រការ៉េ និងអគារកម្ពស់  ៣ ជាន់ មានផ្ទៃសរុបស្មើ ១៣ ១៥៥ម៉ែត្រការ៉េ មានចំនួនបន្ទប់ ១០០ បន្ទប់ និងលទ្ធភាពផ្ទុកគ្រែចំនួន ២០០គ្រែ ដែលជាជំនួយថវិកាមកពីសប្បុរសជនជប៉ុន និងសប្បុរសជនក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការថែទាំជំងឺមហារីក សម្រាប់កុមារនៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពរីកចម្រើនដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងការការពារ និងការប្រយុទ្ធនឹងជំងឺមហារីក ពិសេសសម្រាប់កុមារ ស្របតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ប្រធានមន្ទីរពេទ្យជាតិ មន្ត្រីរាជការ បុគ្គលិកមន្ទីរសុខាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ស្ថាបនិកនិង បុគ្គលិកនៃអង្គការបេះដូងជប៉ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59