Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្ដីពីការអប់រំសុខភាព និងលើកម្ពស់សុខភាព លើកទី២០
ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារអប់រំ និងលើកកម្ពស់សុខភាព បានដឹកនាំកិច្ចប្រជុំស្ដីពី ការអប់រំសុខភាព និងលើកម្ពស់សុខភាព លើកទី២០ នៅមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព។

កិច្ចប្រជុំបានពិភាក្សាលើការធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព លើកកម្ពស់សុខភាព និងកំណត់ផែនការ អប់រំសុខភាពបន្ទាប់ នូវចំណុចដូចខាងក្រោម៖

១-ការធ្វើបច្ចុប្បន្នភាពការងារអប់រំ និងលើកកម្ពស់សុខភាព

២-ពិភាក្សាលើសារអប់រំសុខភាពស្តីពី ផលប៉ះពាល់ នៃគ្រឿងស្រវឹង 

៣-កំណត់ផែនការអប់រំសុខភាពបន្ទាប់ និងកំណត់ថ្ងៃប្រជុំបន្ទាប់។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួម ពីតំណាងនាយកដ្ឋានចំណុះក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតី ក្រោមឱវាទក្រសួងសុខាភិបាល និងតំណាងអង្គការដៃគូ (RACHA, WHO និងPSI)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8