Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៩ របស់មន្ទីរពេទ្យកុមារអង្គរ ស្តីពីសុខភាពកុមារ ក្រោមប្រធានបទ «បច្ចុប្បន្នភាពជំងឺកុមារ ៦»
ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៩ របស់មន្ទីរពេទ្យកុមារអង្គរ ស្តីពីសុខភាពកុមារ ក្រោមប្រធានបទ “បច្ចុប្បន្នភាពជំងឺកុមារ ៦” រៀបចំនៅសណ្ឋាគារ សុខាសៀមរាប។

សន្និសីទនេះ រៀបចំពិភាក្សា និងចែករំលែកបទពិសោធន៍ ចំណេះដឹង តាមរយៈវាគ្មិនអញ្ជើញមកពីមន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ អំពីការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារ ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការថែទាំព្យាបាល និងកាត់បន្ថយអត្រាមរណៈភាពរបស់ទារក និងកុមារកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក មកពីក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ គណៈគ្រូពេទ្យកម្ពុជា មន្ទីរសុខាភិបាល សមាគម ភ្ញៀវជាតិ អន្តរជាតិ និងសិក្ខាកាមចូលរួមផ្ទាល់ប្រមាណ ២៥០រូប និងចូលរួមតាមអនឡាញប្រមាណ ៣០០រូប។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9