Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ « សុខភាពប្រជាជន គឺជាសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ។ »
ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ថ្ងៃអាទិត្យ ម៉ោង១ថ្ងៃត្រង់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យដោយមិនមានការជូនដំណឹង នៅមណ្ឌលសុខភាព គោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ដោយមានការចូលរួមដោយចៃដន្យជាមួយ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណេីរស្របគ្នានៅមូលដ្ឋានខាងលេី។


ក្នុងឱកាសនេះ ឯកឧត្តមបានសង្កេតឃើញថា សេវាសុខាភិបាលនៅតំបន់ព្រំដែនភាគខាងត្បូងប្រទេស មានការបម្រើសេវា ដែលមានចំណុចកត់សម្គាល់រួមមាន៖

- ការទទួលបដិសណ្ឋារកិច្ចអ្នកជំងឺបានល្អ

- ការបម្រេីសេវាដោយភាពរហ័សរហួន និងមានការប្រាស្រ័យទាក់ទងអ្នកជំងឺបានសមរម្យ

- ការពន្យល់ច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ

- បរិស្ថានជុំវិញសមស្រប មានការថែទាំល្អ 

- អនាម័យក្នុងអគារ និងបន្ទប់ពិនិត្យព្យាបាលជំងឺល្អ

- អនាម័យបន្ទប់ទឹកទទួលយកបាន និងត្រូវឈានឱ្យប្រសេីរឡេីង

ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានវាយតម្លៃតាមភាពជាក់ស្តែង និងសរសើរដោយស្មោះអំពីភាពជាអ្នកដឹកនាំ និងចក្ខុវិស័យឆ្ងាយរបស់មន្រ្តី បុគ្គលិកសុខាភិបាល ដែលធ្វេីអោយមានការប្រែប្រួលរីកចម្រេីន និងលើកកម្ពស់ប្រព័ន្ធសុខាភិបាលពីលេីរហូតដល់ក្រោម។

មណ្ឌលសុខភាពគោកព្រេច បានទទួល ពិន្ទុ ៨ ពី ១០ ដែលបង្ហាញថា ជាការវាយតម្លៃល្អ ហើយមានសក្ដានុពលក្នុងការកែលម្អបន្ថែមទៀត។

សាររបស់ឯកឧត្តមរដ្ឋមន្ត្រីជូនសហភាតរៈសុខាភិបាលទាំងអស់៖

« សុខភាពប្រជាជនអាស្រ័យលើការប្តេជ្ញា ក្រមសីលធម៌ថ្លៃថ្នូរ និងសាមគ្គីភាព ព្រមទាំងធ្វើការជាក្រុម។ អ្វីដែលយើងបានឃើញថ្ងៃនេះ ជាក្តីសង្ឃឹម និងមោទនភាពសម្រាប់អនាគតប្រព័ន្ធសុខាភិបាលរបស់យើង។ »


ខេត្តតាកែវ ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13