Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី ការពិនិត្យលទ្ធផល និងការលើកផែនការពង្រឹងគុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ​៖ ថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ​ អុឹម សិទ្ធិការ្យ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល  បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា​ស្តីពី ការពិនិត្យលទ្ធផល និងការលើកផែនការពង្រឹងគុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ​។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដាចខាងក្រោម៖​

១) ស្វែងយល់ពីទិដ្ឋភាពទូទៅ នៃការថែទាំរបស់ក្រសួងសុខាភិបាល ដែលស្របតាមយុទ្ធសាស្ត្រថែទាំជាសកល

២)​ បង្ហាញវឌ្ឍនភាពការប្រើប្រាស់សំណុំឯកសារថែទាំ គិលានុបដ្ឋាក និងឆ្មប​

៣)​ បង្ហាញលទ្ធផលវាយតម្លៃលើសំណុំឯកសារថែទាំ គិលានុបដ្ឋាក និងឆ្មប

៤)​ ការដោះស្រាយបញ្ហា នៅតាមមូលដ្ឋានសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក

៥)​ ពិភាក្សា និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៦ 

ឆ្លៀតក្នុងសិក្ខាសាលានេះ​ លោកជំទាវសាស្ត្រាចារ្យ​ បានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់អនុវត្តជាបន្តក្នុងឆ្នាំ ២០២៦ ដូចជា៖​ 

១)​ ពង្រឹងសមត្ថភាពបុគ្គលិក 

២)​ បង្កើតហេដ្ឋារចនាសម្ព័ន្ធថែទាំ

៣)​ បច្ចេកវិទ្យា និងការរួមបញ្ចូលសុខភាពឌីជីថល​

៤) ការអនុវត្តដោយផ្អែកតាមនីតិវិធីប្រតិបត្តិស្តង់ដា

៥) ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

៦) ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃ

សិក្ខាសាលានេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ដោយមានអ្នកចូលរួម​​ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ មន្ទីរពេទ្យជាតិ លោក​ លោកស្រីប្រធានថែទាំមកពីមន្ទីរពេទ្យពេទ្យបង្អែកខេត្ត និងស្រុក​ ទូទាំងប្រទេស សរុបចូលរួមដោយផ្ទាល់​ចំនួន ១៦៣រូប និងតាមប្រព័ន្ធនិម្មិតចំនួន ៣០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9