រាជធានីភ្នំពេញ៖ ព្រឹកអង្គារ ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» និង ឯកសារទស្សនាទាន «គោលនយោបាយ អភិវឌ្ឈន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំបានពិនិត្យមើលចំណុចសំខាន់ៗ រួមមាន៖ (១)ការបង្ហាញពីសារបាន នៃការរៀបចំ ទស្សនវិស័យកម្ពុជា ឆ្នាំ២០៥០
(២)ការបង្ហាញពីទិដ្ឋភាពរួម និងខ្លឹមសារសំខាន់មួយចំនួន នៃសេចក្តីព្រាងចុងក្រោយ របស់ ឯកសារចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និង (៣)ការពិភាក្សាលើទំរង់ និងខ្លឹមសាររួម ព្រមទាំង ចំណុចពិសេស ដើម្បីប្រមូលធាតុចូលបន្ថែម និងកិច្ចការនៅសេសសល់ សំដៅបញ្ចប់ ឯកសារក្នុងពេលឆាប់ៗ ខាងមុខ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយរលូន និង ប្រកបដោយផ្លែផ្កា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឯកឧត្តម លោក លោកស្រី តំណាង ក្រសួងស្ថានប័ន ពាក់ព័ន្ធទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រុមការងារ ពាក់ព័ន្ធសរុបចំនួន ១០០រូប។