Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការពិនិត្យឡើងវិញលើវឌ្ឍនភាព នៃអនុវត្តគម្រោង (Tripartite Portfolio Performance Review)
ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ & មូន រីវើសាយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ បានដឹកនាំប្រតិភូសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យឡើងវិញលើវឌ្ឍនភាព នៃអនុវត្តគម្រោង (Tripartite Portfolio Performance Review) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក។

គោលបំណងកិច្ចប្រជុំ ដើម្បីពិនិត្យលើបញ្ហាប្រឈមនានា និងផ្តល់ជាដំណោះស្រាយក្នុងការអនុវត្តគម្រោងឱ្យទទួលបានការសម្រេចទៅដល់គោលដៅដែលបានគ្រោងទុក និងមានប្រសិទ្ធភាពខ្ពស់។ 

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Mariam J. Sherman, Division Director, Viet Nam, Cambodia and Lao នៃធនាគារពិភពលោក ព្រមទាំងមានការចូលរួមថ្នាក់ដឹកនាំគម្រោង ពីក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងស្ថាប័នពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12